ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែតុលា ចេញសេចក្តីសម្រេចថ្មីមួយស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព។ សេចក្តីសម្រេចនេះ បានគូសបញ្ជាក់ថា សពអ្នកជំងឺទូទៅមិនតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ-១៩បន្តទៀតនោះឡើយ។ https://t.me/TakhmaoTimesPost
Popular posts from this blog
វរ ការពារ ព្រំដែន គោក លេខ ៨១៩ ប្រទះ ឃើញ អាវុធ យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះ ដែល បាន បន្សល់ ទុក កាលពី សម័យ សង្គ្រាម ជាច្រើន ដើម ខណៈ ដែល សមត្ថកិច្ច ចម្រុះ ចុះ ល្បាត និង ប្រទះ ឃើញ នៅ តាម ខ្សែបន្ទាត់ ព្រំដែន កម្ពុជា-ថៃ កាលពី ថ្ងៃ ទី ២០ ខែ តុលា ឆ្នាំ ២០២១។ យោង តាម ការ ផ្សាយ របស់ កាសែត ក្នុង ស្រុក កាលពី ថ្ងៃ ទី ២០ ខែ តុលា បាន ឱ្យ ដឹង ថា អាវុធ ដែល ប្រមូល បាន ទាំងនេះ ត្រូវ គេ ប្រទះ ឃើញ នៅ ចំណុច ទីតាំង អូរ ព្រំដែន ភូមិ ថ្មី ឃុំ ត្រាង ស្រុក កំរៀង ខេត្ត បាត់ដំបង។ មេបញ្ជាការ នគរបាល វរ ការពារ ព្រំដែន គោក លេខ ៨១៩ លោក ម៉ង់ ស៊ី ត្រូវ បាន កាសែត ក្នុង ស្រុក ដកស្រង់ សម្ដី មក ចុះផ្សាយ ដោយ បញ្ជាក់ ថា អាវុធ យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះ ដែល ប្រមូល បាន នៅ ពេល នេះ គឺ ត្រូវ បាន សមត្ថកិច្ច រក ឃើញ អំឡុង ពេល កម្លាំង ចម្រុះ ចុះ ល្បាត នៅ តាម ខ្សែបន្ទាត់ ព្រំដែន ក្នុង ស្រុក កំរៀង។ https://t.me/TakhmaoTimesPost
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រតិបត្ដិការ ស្រាវជ្រាវ ស៊ើបអង្កេតសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងករណី អំពើលួច (គាស់ហាង យីហោសន្យា) -កើតហេតុ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០០:៤៥នាទី រំលងអាធ្រាត្រ។ -ចំណុចកើតហេតុ៖ ក្នុងហាងសន្យា ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ https://t.me/TakhmaoTimesPost
Comments
Post a Comment